Interwoven Heritage: Practices and Meanings of Khmer Sericulture and Weaving, Past, Present, and Future

សេចក្តីប្រកាសអញ្ជើញ សាស្ត្រាចារ្យសាកលវិទ្យាល័យ និស្សិត អ្នកស្រាវជ្រាវ អ្នកផលិតសូត្រ និងពាណិជ្ជករសូត្រ
ចូលរួមក្នុងសិក្ខាសាលា ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ ដោយឥតគិតថ្លៃ
ទីតាំងស្ថិតនៅ សាលសន្និសីទ មជ្ឈមណ្ឌលខេមរសិក្សា (ម.ខ.ស) ខេត្តសៀមរាប
ទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត ដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៥ ល្ងាច
ទទួលអ្នកចុះឈ្មោះតែចំនួន ១៥នាក់ ប៉ុណ្ណោះ
លក្ខខណ្ឌតម្រូវ៖ លោកអ្នកត្រូវចូលរួមក្នុងសិក្ខាសាលានេះពេញមួយថ្ងៃ

ម.ខ.ស សូមអញ្ជើញ លោក លោកស្រី និង​អ្នកនាង កញ្ញា ចូលរួមក្នុងសិក្ខាសាលាស្តីអំពី “ផ្សាភ្ជាប់បេតិកភណ្ឌ ការអនុវត្ត និងអត្ថន័យនៃការចិញ្ចឹមដង្កូវនាង និងតម្បាញសូត្រខ្មែរ ក្នុងអតីតកាល បច្ចុប្បន្ន​ និងអនាគត” នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទ ម.ខ.ស ស្ថិតក្នុងបរិវេន វត្តដំណាក់ ក្នុងខេត្តសៀមរាប។ សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកជំនាញជាច្រើនដែលធ្វើការពាក់ព័ន្ធនឹងវិស័យសូត្រ ចាប់ពី អ្នកតម្បាញ អ្នកចិញ្ជឹមដង្កូវនាង រហូតដល់សហគ្រិន ដើម្បីឆ្លុះបញ្ចាំង​អំពីអត្ថន័យ និងការប្រើប្រាស់ដ៏មានអនុភាពនៃសម្ភារៈនៅក្នុងប្រទេសថៃ និងកម្ពុជា។​ តាមរយៈក្រុមអ្នកជំនាញ ដែលនឹងបង្ហាញអំពីបច្ចេកទេសតម្បាញ ភាពសំខាន់ផ្នែកវប្បធម៌ ការលក់ និងប្រធានបទជាច្រើនទៀត អ្នកចូលរួមនឹងពិភាក្សារួមគ្នាពីភាពសម្បូរបែបនៃបេតិកភណ្ឌសូត្រ និងលទ្ធភាពក្នុងការបន្តការការពារ និងការបញ្ជូនបន្តនៅការផលិតសូត្រ និងពិភពវប្បធម៌ ដែលវាត្រូវបានគេបង្កប់ទុក។
សូមចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ សិក្សារៀនសូត្រ និងរីករាយជាមួយការតាំងបង្ហាញផលិតផលសូត្រ ដែលបានត្បាញឡើងដោយអ្នកតម្បាញមកពីខេត្តសូរិន ប្រទេសថៃ និងមកពីប្រទេសកម្ពុជា។
សូមផ្តល់នូវព័ត៌មានលំអិតរបស់ លោកអ្នក រួមមាន ១.​ ឈ្មោះ ២. មុខរបរ ៣. អ៊ីម៉ែល និងលេខទូរស័ព្ទ​ ទៅកាន់ អ្នកស្រី ទិត ស្រីពេជ្យ តាមរយៈ sreypich@khmerstudies.org​​ ឬតាមរយៈលេខទូរស័ព្ទ ០១២ ២៩​៣ ៤​៦៩/០៦៣ ៩៦៤ ៣៨៥ សម្រាប់ការចុះឈ្មោះ​។​